Friday, April 28, 2017

Po Seyla Anounce

វគ្គសិក្សារថ្មី សម្រាប់មិត្តជាងទូរស័ព្ទដែល ពុំទាន់យល់នូវមូលដ្ឋាន ឬ ទិកនិកជួសជុល ទូរស័ព្ទ iPhone, iPad ....................................................
....................................................
- សិក្សារលំអិតអំពីរ គ្រឿងមូលដ្ធាន ដែលប្រើចាំបាច់ នៅក្នុង បត iPhone, iPad ដូចជា៖
១ . កុងដង់ ( Capacitor) តើមានប៉ុន្មាន ប្រភេទ ហើយមានមុខងារផ្សេងៗគ្នាដូចម្តេចខ្លះ ហើយប្រភេទ C នីមួយៗតើរបៀបវាស់យ៉ាងណា...
២ . រេស៊ីស្តង់ ( Resistor ) តើមានប៉ុន្មាន ប្រភេទ ហើយរបៀបធ្វើរការយ៉ាងណា ហើយបើគេប្រើប្រាស់វានៅចំនុចណាមួយ ក្នុងគោលបំណងអី តើរបៀបវាស់តម្លៃ R ដោយ Analog និង Digital មានលក្ខណះដូចម្តេចខ្លះ...
៣ . ខ្សែរចំលង ( Coil ) តើមានប៉ុន្មាន ប្រភេទ ហើយរបៀបធ្វើរការយ៉ាងណា តើរបៀបវាស់តម្លៃ L ដោយ Analog និង Digital មានលក្ខណះដូចម្តេចខ្លះ...
៤ . យ៉ូត ( Diode )
៥ . ត្រង់ស៊ីស្ទ័រ ( Transistor )
៦ . តម្រងចំរោះ ( Filter )
ដោយបង្ហាញអោយស្គាល់អំពី និមិត្តសញ្ញាតាង នៅក្នុង សេម៉ា និង មុខងារធ្វើរការ ព្រមទាំងរបៀបនៃការវាស់រកកំហូច ។
- សិក្សារលំអិតនៅក្នុង Schematic អំពីរមុខងារ IC ដោយមាន សេម៉ា Layout Diagram បង្ហាញ និង វាស់ជាក់ស្តែង នៅក្នុង Logic Board ដើម្បីអោយយល់ថាតើ ចំណុចធ្វើរការនីមួយៗនៃ សៀគ្វី iPhone, iPad ធ្វើការបានលុះត្រាមានលក្ខ័ណ្ឌយ៉ាងដូចម្តេចខ្លះ តើមួយណាជា សេម៉ាបញ្ជា មួយណាជាសេម៉ា Reset ហើយផ្នែកណាធ្វើការមុន ផ្នែកណាអោយដំណឹង...
- សិក្សារអំពីរ របៀបវា៉ស់រកតម្លៃភ្លើងចិញ្ចឹមនៃ ប្រព័ន្ធដំណើរការ ដែលគេហៅថាភ្លើងចុងផ្លូវ។
- សិក្សារ វិភាគលើ កំហូច នីមួយៗ ដែលបាន លទ្ធផលអំពីរ iTune Restore Error ដូច Error 9 14 47 48 50 2009 4005 4013 4014 ថាតើ Board យើងមានបញ្ហាលើផ្នែកណាមួយ ។
- សិក្សារលំអិតអោយស្គាល់ ប្រព័ន្ធភ្លើង ដូច PP_BATT_VCC , PP_VCC_MAIN , VDD , Anode, Cathode, SDRam , ACC ...ដើម្បីងាយស្រួលការដោះស្រាយកំហូច ដូចជា ឆ្លងសីុថ្ម ឆ្លងតិច ឆ្លងច្រើន ឆ្លងចុងផ្លូវ ដើមផ្លូវ...
- របៀបដោះ iCloud ដោយមិនប្រើ CNC ( ប្រើ CNC ចំណេញពេល )
- របៀបជួសជុល No Modem Firmware
- របៀបសំអាតកាវលើ បត និង លើ IC មិនអោយដាច់ឬស IC និង មិនអោយ ខូច IC
វិភាគកំហូចជាក់ស្តែង លំអិតដោយ ប្រើឱបករណ៍ សាមញ្ញៗដូចជា ៖ អូមមែត្រ Digital & Analog, Power Supply Korad, ឱបករណ៍ តេស អំពែរ , Smart Heating , ZXW Dongle , IP box2, WL Tools... ដើមដោះស្រាយលើបញ្ហា:
១ ស្តាប់ត្រជៀកមិនលឺ
២​ MIC របស់កាស់ស្តាប់មិនបាន ឬ ចាក់ចំរៀង លឺតែម្ខាង ...
៣ មិនញ័រ ឬ តម្លើង/បន្ថយ សម្លេងមិនបាន
៤ ចាក់ចំរៀងមិនលឺ ឬ ដែលគេហៅថាមិនលឺកណ្តឹង
៥ ចាក់ចំរៀងលឺធម្មតា តែអត់លឺ អូប៉ាល័រ ហើយ សេនស័រមិនដំណើរការ
៦ អត់លឺ MIC តែនៅចំនុចជើង MIC មិនដាច់
៧ កាម៉េរាមិនដើរ (មុខ ឬ ក្រោយ)
៨ Flash កាម៉េរា មិនបើកភ្លើង
៩ អេក្រង់មិនចេញរូប តែមានពន្លឺនៅក្រោយ ស្ព័រ
១០ អេក្រង់មានរូបដែរ តែ អេក្រង់អត់ចេញពន្លឺ ឬ ចេញពន្លឺតែមួយចំហៀង
១១ សាកថ្មមិនចូល
១២ សាកថ្មចូលតែមិនឡើងកាំភាគរយថ្ម
១៣ អត់ស្គាល់ SIM CARD
១៤ មិនស្គាល់កាស់ ឬ ស្គាល់ដែរតែស្តាប់មិនបាន
១៥ ចាក់សោអត់បាន
១៦ ចុច Home មិនបាន
១៧ អត់ Scan (Touch ID) ឬ អត់ដើរ 3D
១៨ ឆ្លងស៊ីថ្ម ឬ ឆ្លងដើមផ្លូវ (ចាប់ជាមួយ Power Supply ឃើញឆ្លង)
១៩ ឆ្លងស៊ីថ្ម ឬ ឆ្លងចុងផ្លូវ (ចាប់ជាមួយ Power Supply មិនឃើញឆ្លង តែឆ្លងពេល បើកម៉ាសីុន)
១ ឆ្លងចុងផ្លូវទូរស័ព្ទនៅប្រើបាន
២​ ឆ្លងចុងផ្លូវ តែទូរស័ព្ទរលត់
20 អត់សេវ៉ា ឬ មានតែ 2G
21 អត់ដើរ WIFI
........…………………
រយះពេលសិក្សារ ១ សប្តាហ៍ ឬ លើស
ចុះឈ្មោះ វគ្គទីបីនេះតែ 5 នាក់ប៉ុណ្ណោះ

No comments:

Post a Comment